Friday, February 23, 2018

ការធ្វើដំណើរពីបាងកក ទៅ អយុធ្យា



អយុធ្យា ជាទីក្រុងចំណាស់មួយដែលមានប្រាសាទបូរាណជាច្រើនហើយ នៅឆ្ងាយពីបាងកកប្រមាណជា៨០គីឡូម៉ែត្រ។




នៅអយុធ្យា មានប្រាសាទបុរាណជាច្រើន បើយើងចង់មើលទាំងអស់ ប្រហែលជាត្រូវ ចំណាយពេល ២ ឬ ៣ ថ្ងៃ។ តែបើយើងគ្រាន់តែចង់ស្គាល់ និង ដើរមើលត្រួសៗ អាចចេញ ពីបាងកកទៅពេលព្រឹក និង ត្រលប់មកវិញពេលល្ងាចក៏បានដែរ។



ដើម្បីធ្វើដំណើរទៅអយុធ្យាមានមធ្យោបាយធ្វើដំណើរច្រើន តែខ្ញុំសូមលើកយកតែ Minivan និង Train ដែលចំណាយពេលប្រហែល២ម៉ោងក្នុងការធ្វើដំណើរ មករៀបរាប់។
 


១/Minivan:
យើងអាចធ្វើដំណើរតាមរយៈMinivan ចេញពីស្ថានីយ៍ Mor Chit
ខាងក្នុងស្ថានីយ៍ Mor Chit



បើយើងស្នាក់នៅកណ្ដាលទីក្រុងBangkok ដូចជានៅតំបន់ Pratunamយើងអាចជិះតាក់ស៊ី ឬ ក៏ ជិះ Uber Grab ដែលចំណាយអស់ប្រហែល១០០ទៅ១៥០បាត ដើម្បីទៅដល់ស្ថានីយ៍នោះ។ ពេលទៅដល់ស្ថានីយ៍ ហើយយើងចូលទៅខាងក្នុងស្ថានីយ៍រួច

រកមើលបញ្ជរដូចខាងក្រោមនេះ៖
បញ្ជរទិញសំបុត្រMinivan


តម្លៃសម្រាប់ទៅអយុធ្យាគឺ ៦០បាតសម្រាប់ការធ្វើដំណើរទៅ និង ៦០បាត សម្រាប់ការធ្វើដំណើរមក ហើយរយៈពេលក្នុងការធ្វើដំណើរគឺប្រហែលជិត២ម៉ោង។បន្ទាប់ពីទិញសំបុត្ររួច យើងត្រូវអង្គុយចាំពី១៥ទៅ៣០នាទី នោះគេនឹងហៅយើងឡើងឡាន។
ពេលទៅដល់ចំណតនៅអយុធ្យា, ក​ន្លែងនោះនឹងមានរ៉ឺម៉កកង់៣ជាច្រើនដូចរូបខាងក្រោមនេះ៖
Image result for ayutthaya tuk tuk
រ៉ឺម៉កនៅអយុធ្យា




  អ្នករត់រ៉ឺម៉កនេះ នឹងព្យាយាមបញ្ចុះបញ្ចូលយើងដោយយកតម្លៃ៣០០បាតក្នុងមួយម៉ោង ដោយ ប្រាប់យើងថា ជាតម្លៃដែលកំណត់ដោយប៉ូលីស តែយើងអាចព្យាយាមចរចា ដែលអាចប្រហែល ជា ៤០០ ទៅ ៥០០ បាត សម្រាប់រយៈពេល៤ ឬ ៥ម៉ោងដែលវាអាចល្មមគ្រប់គ្រាន់សម្រាប់ដើរ មើលត្រួសៗបាន។បន្ទាប់ពីយើងដើរមើលចប់ហើយ យើងអាចអោយគាត់ជូនយើងទៅស្ថានីយ៍ Minivanត្រលប់ទៅBangkok វិញឬ ជូនយើងទៅស្ថានីយ៍រថភ្លើងក៏បានដែរ។

២/តាមរយៈTrain:
យើងក៏អាចជិះរថភ្លើងពីបាងកក ទៅអយុធ្យាបានដែរដោយចេញពីស្ថានីយ៍ Hua Lamphong ដោយចំណាយតែ២០បាត ប៉ុណ្ណោះហើយចំណាយពេលធ្វើដំណើរអស់រយៈពេល២ម៉ោង។

បើយើងស្នាក់នៅកណ្ដាលទីក្រុងBangkok ដូចជានៅតំបន់ Pratunamយើងអាចជិះតាក់ស៊ី ឬ ក៏ ជិះ Uber Grab ដែលចំណាយអស់ប្រហែល១០០ទៅ១៥០បាត ដើម្បីទៅដល់ស្ថានីយ៍នោះ។ ឬក៏យើងអាចជិះSky Train ក៏បានតាមរយៈLine: MTR Chaloem Rachamongkhon ដូចរូបខាងក្រោមនេះ៖
ផែនទីរថភ្លើងលើអាកាស
 តែបើយើងមានគ្នា៤ ឬ ៥ នាក់ ជិះតាក់ស៊ីចំណេញជាង និង ស្រួលជាង Skytrain។

នេះជាស្ថានីយ៍Hualamphongនៅទីក្រុងបាងកក





 


នេះជាស្ថានីយ៍នៅអយុធ្យា




No comments:

Post a Comment