Saturday, February 24, 2018

របៀបទិញសំបុត្រយន្តហោះដោយខ្ល​ួនឯង / Buy flight ticket by our own




 ជំហានដំបូងសម្រាប់ដំណើរកំសាន្តគឺការទិញសំបុត្រយន្តហោះ។អត្ថបទនេះអោយជួយ អោយលោកអ្នកអាចស្វែងរកទិញសំបុត្រយន្តហោះដោយខ្លួនឯងបាន។
ដើម្បីទិញសំបុត្រយន្តហោះទៅគោលដៅដែលយើងចង់ទៅក្នុងតម្លៃធូរថ្លៃ យើងត្រូវដឹង អំពីក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរទៅគោលដៅនោះហើយចូលទៅឆែកតម្លៃតាម Website របស់ក្រុមហ៊ុននីមួយៗតាមថ្ងៃដែលយើងចង់ហោះហើរ រួចប្រៀបធៀបតម្លៃគ្នា។
តែធ្វើយ៉ាងណាទើបយើងអាចដឹងថា មានក្រុមហ៊ុនអាកាសចរណ៍ណាខ្លះដែល ហោះហើរទៅគោលដៅដែលយើងចង់ទៅ? ប្រហែលជាយើងមិនអាចដឹងទាំងអស់បាន ទេ តែមានWebsite ជាច្រើនដែលអាចដឹងអំពីជើងហោះហើរទាំងអស់នោះបាន ដូចជា farecompare.com, expedia.com, cheapoair.com skyscanner.com ជាដើម។
ខ្្ញុំលើកយកWebsite skyscanner.com មកបង្ហាញជូនអំពីវីធីឆែកមើលតម្លៃសំបុត្រយន្តហោះ។
ជាដំបូងយើងត្រូវចូលទៅ www.skyscanner.com ដូចខាងក្រោម៖
១/Return បានន័យថាយើងឆែកតម្លៃមើលទាំងទៅនិងមក, One Way មានន័យថាយើងទិញ តែទៅ និង Multi-city មានន័យថាយើងជិះទៅឆ្លងកាត់ទីក្រុងច្រើន។
២/ From គឺជាទីតាំងដែលយើងហោះចេញ និង To គឺជាដែលយើងហោះទៅ។
៣/ គឺជាថ្ងៃដែលយើងហោះទៅ និង ហោះមកវិញ។
៤/ គឺជាចំនួនអ្នកដែលចង់ជិះ និង ប្រភេទកៅអី។ ជាទូទៅ​កៅអីក្នុងយន្តហោះមាន២ ប្រភេទគឺ ប្រភេទសន្សំសំចៃ(Economic) និង កៅអីតម្លៃខ្ពស់(Business)
បន្ទាប់ពីយើងបំពេញពត៌មានទាំង៤ចំនុចនេះរួចចុចលើប៊ូតុង Search flights រួចវានឹងបង្ហាញលទ្ធផលមកដូចខាងក្រោម៖

និងមានបង្ហាញពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរជាច្រើនទៀតនៅខាងក្រោមៗ ឬ ទំព័របន្ទាប់ៗ៖
 
 បើយើងពេញចិត្តនឹងម៉ោងមួយណា និង តម្លៃមួយណាហើយ ចុចលើពាក្យSelect នោះវានឹងចេញមកដូចខាងក្រោម៖
១/នេះជាក្រុមហ៊ុនដែលយើងអាចទិញសំបុត្រយន្តហោះបាន ហើយយើងគួរទិញពី ក្រុមហ៊ុនណាដែលមាន Rate ផ្កាយច្រើន ដូចករណីនេះគឺយើងអាចចុចទិញពី AirAsia ព្រោះមាន Rate ផ្កាយច្រើនជាងគេ។ ចុច Select ត្រង់ AirAsia រួចផ្ទាំងនេះនឹងចេញមកទៀត។
រួចចុចContinue វានឹងនាំយើងទៅដល់Website របស់ AirAsia រួចយើងអាចធ្វើការបំពេញ ពត៌មានដើម្បីបញ្ចប់ការទិញសំបុត្រយន្តហោះរបស់យើងបាន។
លើកក្រោយខ្ញុំនឹងលើកយកការទិញសំបុត្រយន្តហោះផ្ទាល់នៅលើWebsite របស់ក្រុមហ៊ុនអាកាសចរណ៍យកមងបង្ហាញម្ដង។
សូមអរគុណ






3 comments:

  1. ចុះបើយើងចង់ទិញជិះ 2 3 យន្តហោះតគ្នា ធ្វើយ៉ាងដូចម្តេច?

    ReplyDelete
  2. microtouch solo titanium - Titanium Arts
    It's titanium ingot a piece of steel that provides an ultra-light ecm titanium element in the design of your pocket. This titanium earrings hoops tiny pocket-sized device, made by titanium hair Team Fortress gold titanium alloy 2,

    ReplyDelete